កម្ពុជារៀបចំធ្វើម្ចាស់ផ្ទះការប្រកួត”Miss Planet International 2025″រដ្ឋមន្រ្តីចាត់ទុកជាផលិតផលទេសចរណ៍សំខាន់មួយ

ដោយៈ ចំណាន

    ភ្នំពេញៈ កម្ពុជាបានរៀបចំព្រឹត្តិការណ៍អន្តរជាតិ ជំរុញទេស​ចរណ៍កម្ពុជា “Miss Planet International 2025” បានរៀបចំនៅកម្ពុជាជាគោលដៅទេសចរណ៍សុខសុវត្ថិភាព

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា Miss Planet International 2025 ដោយមានការអញ្ជើញចូលរួមពីលោកឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវឧកញ៉ាឆាយ ស៊ីវលីន ប្រធានសមាគមទេសចរ​ណ៍កម្ពុជា តំណាងអង្គការទេសចរណ៍កម្ពុជា-កាតា (CATA) លោកស្រី ហាលី អាមី ប្រធានស្ថាប័នបវរកញ្ញា Miss Planet International ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង ២,០០០រូបមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក និងការចូលរួមពីបេក្ខនារីចំនួន៣៣រូប មកពី៣៣ប្រទេស ដោយមានការផ្សាយបន្តផ្ទាល់ដល់ទស្សនិកជនគ្រប់ទ្វីបនៃពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា គឺជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងមានសក្តានុពលទេសចរណ៍ខ្ពស់ ស្រស់ស្អាត និងប្លែកៗជាច្រើន ជាពិសេសធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “កម្ពុជា បាននិងកំពុងធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់”។

ជាក់ស្តែង ការរៀបចំកម្មវិធី Miss Planet International 2025 នៅរាជធានីភ្នំពេញ បានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាព និងលទ្ធភាពរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ព្រមទាំងបញ្ជាក់ពីបរិយាកាសសុខសុវត្ថិភាព និងការអភិវឌ្ឍដ៏រស់រវើករបស់រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here