រដ្ឋមន្រ្តីពាណិជ្ជកម្មចូលរួមសិក្ខាសាលាស្តីពី “ការការពារសិទ្ធិអ្នកប្រើប្រាស់៖ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន”

ដោយៈ និស្ស័យ

    ភ្នំពេញៈ រដ្ឋមន្រ្តីពាណិជ្ជកម្មលោកជំទាវចម និម្មល បានអញ្ជើញបើកសិក្ខាសាលាស្តីពី “ការការពារសិទ្ធិអ្នកប្រើប្រាស់៖ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន” និងការចូលរួមអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ “ផលិតផលមានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត”។

សិក្ខាសាលានេះ អ្នកឧកញ៉ា បណ្ឌិតសំ សុខនឿន សមាជិក សភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការការពារសិទ្ធិអ្នកប្រើប្រាស់៖ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន” និងការចូលរួមអបអរសាទរទិវាសិទ្ធិ អ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ “ផលិតផលមានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីពាណិជ្ជកម្មលោកជំទាវចម និម្មល
រដ្ឋមន្រ្តីពាណិជ្ជកម្មលោកជំទាវចម និម្មល

កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីលោក Koen Everaert  លេខាទី១-អនុប្រធានផ្នែកសហប្រតិបត្តិការ ប្រតិភូនៃសហភាព អឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោកFrank Jattke ប្រធានក្រុមការងា​រអនុវត្តគម្រោង GIZ-ASEAN ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសិស្ស-និស្សិតជាច្រើនរូប។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង អំពីការការពារសិទ្ធិរបស់អ្នកប្រើប្រាស់ ពិសេសអ្នកប្រើប្រាស់ដែលជាជនងាយរងគ្រោះ ជនមានពិការភាព ក្នុងការជំរុញ និងពង្រឹងអំណាចរបស់អ្នកប្រើប្រាស់ (Consumer Empowerment) តាមរយៈការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន (Inclusive Business Practices) ដែលនឹងប្រើប្រាស់សិក្ខាសាលានេះជាវេទិកាសាធារណៈ ផ្តល់កិច្ចសន្ទនា (Public Private Dialogue) រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងអ្នកប្រើប្រាស់ ព្រមទាំងបញ្ជ្រាបខ្លឹមសារចូលរួមអបអរសាទរ ទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ “ផលិតផល មានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត” ដែលត្រូវបានរៀបចំនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here