ប្រទេសចំនួន៤០និងភាពយន្តចំនួន១៥០ចំណងជើងនឹងចូលរូមមហោស្រពភាពយន្តអន្តរជាតិនៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ កម្ពុជាបានទាក់ទាញប្រទេសកាន់តែច្រើនឡើង ដើម្បីចូលរួម ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយមានភាពយន្តសរុប ១៥០ចំណងជើង មកពី៤០ប្រទេស។

នៅសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood Phnom Penh ក្រុមការងាររៀបចំមហោស្រពបានបញ្ជាក់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងត្រឡប់មកវិញ ជាមួយខ្សែភាពយន្តចំនួន១៥០រឿង មកពី៤០ប្រទេស រួមទាំងភាពយន្តខ្មែរប្រហែល៦០រឿង ដើម្បីអបអរសាទរវិស័យភាពយន្ត ការសន្ទនា និងការផ្លាស់ប្តូរសិល្បៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ មានកម្មវិធីពិសេសធំៗចំនួន៣ រួមមាន៖ កម្មវិធីរំលឹកស្នាដៃឆ្នើមនៃ អ្នកស្រី អួង កន់ធួក (សិតា អួង)(Tribute to Uong Kan Thouk) កម្មវិធីប្រទេសនិយាយភាសាបារាំងឬហ្វ្រង់កូហ្វូនី (Mondes Francophones) និងកម្មវិធី គ្រាប់ពូជនៃសន្តិភាព៖ មេរៀនពីអតីតកាល (Seeds of Peace: LessonsfromthePast)។

ចូលរួមក្នុងឱកាសនោះ មានវត្តមានលោកឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាង់ដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកឯកអគ្គរដ្ឋទូត កាណាដា អូស្ត្រាលី តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា (UNESCO) ប្រចាំកម្ពុជា, សិល្បករ FONKi ផលិតករ អ្នកដឹកនាំរឿង និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជាច្រើនរូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here