កម្ពុជា ជប៉ុនពិភាក្សាលើកិច្ចសហប្រតិបត្តិការជម្រុញពាណិជ្ជកម្ម

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកលីម ឡោកពិសិដ្ឋ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការជម្រុញពាណិជ្ជកម្ម។

ក្នុងជំនួបនេះ គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Kohei Wakabayashi ប្រធានការិយាល័យ តំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបនេះ លោករដ្ឋលេខាធិការ និងតំណាងស្ថាប័ន JETRO បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងពាណិជ្ជកម្ម និង JETRO  ដោយបានកត់សម្គាល់អំពីកាលានុវត្តភាព នៃការពង្រឹងបន្ថែមទៀតនូវការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីជាពិសេសលើវិស័យឧស្សាហកម្ម និងរោងចក្រកែច្នៃកសិផល ដើម្បីជំរុញការនាំចេញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុនឱ្យកាន់ច្រើនបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ លោក Kohei Wakabayashi បានលើកឡើងអំពីសារៈសំខាន់ នៃកិច្ចសម្រួលពាណិជ្ជកម្ម និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីក្រសួង -ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ធុរកិច្ចជន និងវិនិយោគិនជប៉ុននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here