ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កាន់តែច្រើន​បាន​នឹង​កំពុង​ប្រែ​ក្លាយទៅជា​ស្ថាប័ន​ប្រាក់​បញ្ញើរ និង​សន្សំ

ភ្នំពេញៈ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ បាននិងកំពុង​ប្រែក្លាយជា​ស្ថាប័ន​កម្ចី​ទៅជា​ស្ថាប័ន​បញ្ញើរ និង​សន្សំ ដែល​ធ្វើឱ្យ​វិស័យសេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​សន្ទុះ​រីកចំរើន និង​រក្សាបាន​ក្នុង​រង្វង់៧ភាគរយ ហើយ​បានធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ធូរធា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ទៅមួយថ្ងៃ។

លោក ង៉ែត ជូ អ្នកជំនាញ និង​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​ឯក​រា​ជ្រ បាន​ថ្លែង​តាមរយៈ​ការផ្សព្វផ្សាយ​របស់​សមា​គ​មន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នៅ​ថ្ងៃទី១៩ ខែឧសភា​នេះ​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កាលពី​កន្លងមកនេះ ផ្តល់​តែ​ប្រាក់កម្ចី តែ​នាពេល​ច្ចុ​ប្បន្ន​នេះ ផ្តល់​សេវាកម្ម​ប្រាក់​បញ្ញើរ និង​សន្សំ ដែលមាន​ជម្រើស​ច្រើន​ដល់​អតិថិជន និង​ជា​ផ្នែក​មួយ​ដ៏​ល្អ​ក្នុង​វិស័យសេដ្ឋកិច្ច។

លោក​បន្តថា “នេះ​ជាការ​កសាង​មូលដ្ឋានគ្រឹះ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ជាជាង​ដែល​យើង​ខ្ចីប្រាក់ មកពី​ខាងក្រៅ​ស្រុក​ដែលមាន​ថ្លៃដើម​ខ្ពស់ ក្នុងការ​បញ្ចេញ​សាច់ប្រាក់​ក៏មាន​ថ្លៃដើម​ខ្ពស់​ផងដែរ” ។

លោក​បណ្ឌិត​ប៊ុន មុនី អនុប្រធាន​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា ធនាគារ​បានដាក់​ការិយាល័យ​នៅតែ​ក្នុង​ទីប្រជុំជន។ ចំណែក​ស្ថា​ប័​មីក្រូហិរញ្ញវត្ថុ​មាន​ទិសដៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​បណ្តា​ទីជនបទ ហើយ​វិស័យនេះ បាន​នឹង​កំពុង​លើ​កម្ពស់ និង​លើកស្ទួយ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យ៉ាង​ល្អ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តថា “ស្ថាប័ន​នេះ​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ និង​បន្ត​ជួយ ឱ្យ​វិស័យនេះ អាច​រស់រាន​បាន​ដោយ​ខ្លួនឯង ប្រកបដោយ​និរន្តរភាព​នាពេល​អនាគត” ។ លោក​បន្តថា “វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​បន្ត​ជា​ចលករ​យ៉ាងសំខាន់ ចូលរួម​ជាមួយ​រាជ រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​កសាង​លើកកម្ពស់ ជីវភាព ប្រជាពលរដ្ឋ​កម្ពុជា” ។

លោក រ័ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​កម្ពុជា បានឱ្យដឹង​ដែរ​ថា កម្ពុជា​បានរៀបចំ​សន្និសីទ បើក​ឱ្យ​ដំណើរការ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កាលពី​ឆ្នាំ ២០១៦ ហើយ​រហូតមក​ដល់ពេលនេះ វិស័យនេះ​បាន​នឹង​កំពុង​រីកចំរើន​យ៉ាងខ្លាំង ជាពិសេស​បាន​កៀរគរ​ប្រភព​មូលធន​ពី​ខាងក្រៅ​ប្រទេស មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​លើ​វិស័យនេះ។

លោក​បន្តថា “ធនាគារជាតិ​នៃ​កម្ពុជា បាន​នឹង​កំពុង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​នៅតាម​បណ្តា​ខេត្ត​នានា​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ទូទៅ និង​អាជ្ញាធរ​មូលដ្ឋាន​ឱ្យបាន​យល់​ជ្រោ​ត​ជ្រាប​អំពី សារៈសំខាន់​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ហានិភ័យ​នានា” ។

លោក​រំពឹងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នឹង​រួមចំណែក ក្នុង​សមាហរណកម្ម​អាស៊ាន តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ ឱ្យបាន​សម្បូរបែប​ដល់​ប្រជាពលរដ្ឋ នៅតាម​ទីប្រជុំជន និង​ជនបទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here