ចំណេះដឹង! តើពន្ធនាំចូលមានឥទ្ធិពលដូចម្តេច?

ដោយ៖ គង់ លាងហួរ

ភ្នំពេញ៖ អ្នកសេដ្ឋកិច្ច Isoland បានពិចារណាទៅលើឥទ្ធិពលនៃតារាងពន្ធសំដៅលើពន្ធ ដែលដាក់លើទំនិញនាំចូល។ ភ្លាមៗនោះ អ្នកសេដ្ឋកិច្ចជឿជាក់ថា ការដាក់តារាងពន្ធទៅលើដែកនឹងមិនមានឥទ្ធិពលនោះឡើយប្រសិនបើ Isoland ជាអ្នកនាំចេញដែក។

ប្រសិនបើគ្មាននរណាម្នាក់នៅ Isoland មិនមានចំណាប់អារម្មណ៍នៅក្នុងការនាំចូលដែកនោះ ពន្ធនាំចូលដែកនឹងមិនជាប់ពាក់ព័ន្ធឡើយ។ ពន្ធលើដែកនឹងក្លាយទៅជាបញ្ហា តែនៅពេលដែលIsoland ក្លាយជាអ្នកនាំចូលដែក។
តាមរយៈការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ទៅលើករណីនេះ អ្នកសេដ្ឋកិច្ច នឹងធ្វើការប្រៀបធៀបសុខុមាលភាពនៅពេលមាន និងគ្មានពន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារមានពាណិជ្ជកម្មសេរី ថ្លៃក្នុងស្រុកស្មើនឹងថ្លៃក្នុងពិភពលោក។ ពន្ធបង្កើនថ្លៃដែកនាំចូលឱ្យស្ថិតនៅលើថ្លៃពិភពលោកដោយចំនួននៃពន្ធនោះ។

អ្នកផ្គត់ផ្គង់ដែកក្នុងស្រុក ដែលត្រូវប្រកួតប្រជែងជាមួយនឹងអ្នកផ្គត់ផ្គង់ដែកនាំចូល ឥឡូវនេះអាចលក់ដែករបស់ពួកគេនៅត្រង់កម្រិតថ្លៃពិភពលោកបូកនឹងពន្ធ។ ដូច្នេះថ្លៃដែកមិនថានាំចូលរឺនៅក្នុងស្រុកឡើយនឹងកើនឡើងដោយចំនួនពន្ធដែលបានដាក់ ហើយជាលទ្ធផលវានឹងរំកិលទៅរកថ្លៃទូទៅដែលគ្មានពាណិជ្ជកម្មអន្តរជាតិ៕

ប្រភព៖ដកស្រង់ចេញពីសៀវភៅគោលការណ៍សេដ្ឋកិច្ចទំព័រទី២០៣និង២០៤ ដែលរៀបរៀងដោយលោកស៊ុ សុចិន្ដា

LEAVE A REPLY

Please enter your comment!
Please enter your name here