រដ្ឋាភិបាលប្រកាសបើកឱ្យដំណើការប្រព័ន្ធ Tax Home Pay

ដោយៈ និស្ស័យ

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញបើក“វេទិកាស្តីពីពន្ធដារ-Tax Forum” និងប្រកាសបើកដំណើរការប្រព័ន្ធTax Home Pay។

“វេទិកាស្តីពីពន្ធដារ-Tax Forum” បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកគង់ វិបុលរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះ សហការរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងសភា​ពណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងប្រកាសបើកឱ្យដំណើការប្រព័ន្ធ Tax Home Pay កិច្ចពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធកាតព្វកិច្ចពន្ធ ជាមួយវិស័យឯកជនព្រមទាំងលើកកម្ពស់អនុលោមភាពសារពើពន្ធ ដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អង្គភាព តំណាងសភាពណិជ្ជកម្មកម្ពុជា និងវិស័យឯកជន នៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower)៕

LEAVE A REPLY

Please enter your comment!
Please enter your name here