គណៈកម្មការមូលបត្រកម្ពុជាសម្រេចផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនចំនួន៤បន្ថែមទៀត

ដោយៈ លក្ខិណា

ភ្នំពេញ ៖ គណៈកម្មការមូលបត្រកម្ពុជា ( SECC ) បានអនុម័តនិងសម្រេចផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនធ្វើអាជីវកម្មក្នុងវិស័យមូបត្រចំនួន៤បន្ថែមទៀត ក្នុងដើមឆ្នាំ ២០២១នេះ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការមូលបត្រកម្ពុជា ចេញផ្សាយថ្ងៃទី០៦ មករា ២០២១។

យោងតាមសេចក្តីប្រកាសដដែលនេះ ឱ្យដឹងថា គណៈកម្មការមូលបត្រកម្ពុជា បានអនុម័ត និងផ្តល់ជាគោលការណ៍ជូនក្រុមហ៊ុនចំនួន៤ ផ្សេងទៀតរួមមាន អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍ លើការស្នើសុំអាជ្ញាបណ្ណ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស របស់ក្រុមហ៊ុន មូនហ្គាន់វ៉ា (ខេមបូឌា) ត្រាស់ ម.ក អនុម័តផ្តល់ឲ្យក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ ក្រុមហ៊ុន អមរា ឃែភីថល ម.ក និងក្រុមហ៊ុន អេចស៊ីអេហ្វអិម ហ្វាន់ មេនេចម៉ិន ម.ក អនុម័តលើការស្នើសុំអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន វីម៉ាន់នី ឯ.ក និងការអនុម័តជាគោលការណ៍ លើសំណើសុំការអនុញ្ញាតបន្ថែមផលិតផលឧបករណ៍និស្សន្ទ ដែលត្រូវធ្វើការជួញដូររបស់ក្រុមហ៊ុន ភ្នំពេញ ដេរីវ៉េទីវ អ៊ិចឆេង ភីអិលស៊ី ផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា ក៏បានបើកកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជា លើកទី ៦២ ដើម្បីពិភាក្សា ការផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយលើឯកសារ ក្នុងនោះគណៈកម្មការមូលបត្រកម្ពុជាបានសម្រេច អនុម័តគម្រោងថវិកា សម្រាប់ឆ្នាំ២០២១ ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានស្នើ ឱ្យគណៈកម្មកាមូលបត្រកម្ពុជាទាំងអស់ សូមបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ដែលក្រសួងបានប្រគល់ជូន ដើម្បីប្តូរមកវិញនូវផលប្រយោជន៍សម្រាប់ការអភិវឌ្ឍជាតិ ជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here