លោកDonald Trump ចុះហត្ថលេខាហាមឃាត់កម្មវិធីទូរស័ព្ទចិនចំនួន៨បន្ថែមទៀត

ដោយ៖ គង់ លាងហួរ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិចលោកដូណាល់ ត្រាំ (Donald Trump) នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិហាមឃាត់ប្រតិបត្តិការជាមួយកម្មវិធីsoftwareចិនចំនួន៨ រួមទាំងAlipay’s Ant Group។

មន្ត្រីរបស់រដ្ឋបាលអាមេរិកបាននិយាយថា នេះគឺការបង្កើនភាពតានតឹងជាមួយក្រុងប៉េកាំង មុនប្រធានាធិបតីជាប់ឆ្នោតលោកចូបៃដិនចូលកាន់តំណែងនៅថ្ងៃនេះ។

បទបញ្ជានេះ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មានរ៉យទ័រ នឹងជំរុញឱ្យក្រសួងពាណិជ្ជកម្មអាមេរិក កំណត់នូវប្រតិបត្តិការទូទាត់ណាមួយ ដែលនឹងត្រូវហាមឃាត់ក្រោមការណែនាំ ហើយកំណត់គោលដៅក្រុមហ៊ុន Tencent Holding។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីបាននិយាយថា សកម្មភាពនេះមានគោលបំណងកាត់បន្ថយការគំរាមកំហែងដល់ជនជាតិអាមេរិក ដែលបង្កឡើងដោយកម្មវិធីsoftwareចិន។

បទបញ្ជា ដែលចេញដោយសេតវិមាន កំណត់គោលដៅលើកម្មពិធី Alipay CamScanner កម្មពិធី Wallet QQ កម្មពិធី SHAREIT កម្មពិធី TENCENT QQ កម្មពិធី VMATE កម្មពិធី WECHAT PAYនិង WPS។

មន្ត្រីអាមេរិកម្នាក់បានកត់សម្គាល់ថា បទបញ្ជានេះផ្ដល់ឱ្យក្រសួងពាណិជ្ជកម្មរយៈពេល៤៥ថ្ងៃ ដើម្បីធ្វើសកម្មភាព តែក្រសួងគ្រោងនឹងធ្វើសកម្មភាពមុនថ្ងៃទី២០ ខែមករា នៅពេលលោកដូណាល់ត្រាំចាកចេញពីការិយាល័យ។

រាល់ប្រតិបត្តិការរបស់កម្មពិធីទូរស័ព្ទដៃចិន ដែលត្រូវហាមឃាត់ ដោយមន្ត្រីបាននិយាយថាលោកដូណាល់ ត្រាំ ទំនងជាប្រឈមមុខនឹងតុលាការ ដូចក្រសួងពាណិជ្ជកម្មបានធ្វើ នៅពេលបញ្ជាហាមឃាត់ប្រតិបត្តិការ ក្រុមហ៊ុន WECHAT និងTIKTOK។

លោកWILBUR ROSS រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយថា លោកគាំទ្រការប្តេជ្ញាចិត្តរបស់លោកដូណាល់ ត្រាំ ក្នុងការការពារភាពឯកជន និងសន្តិសុខរបស់ជនជាតិអាមេរិកពីការគំរាមកំហែងបង្កឡើងដោយបក្សកុម្មុយនីស្តចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here