កំណើនធានារ៉ាប់រងលើវិស័យអាកាសចរណ៍កើនឡើង២៥០ភាគរយ

ដោយៈ លក្ខិណា

អន្តរជាតិ: អត្រាធានារ៉ាប់រងលើវិស័យអាកាសចរណ៍ កើនឡើងដល់២៥០ភាគរយ ដោយសារទីផ្សារនៅតែរង្គោះរង្គើរពីផលប៉ះពាល់នៃការធ្លាក់យន្តហោះប៊ូអ៊ីង៧៣៧MAX កាលពី២ឆ្នាំមុន។

យោងតាមសារព័ត៌មានរ៉យទ័របានឱ្យដឹងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ថា យន្តហោះ 737MAX ត្រូវបានអនុញ្ញាតដាក់ឱ្យដំណើរការការហោះហើរឡើងវិញនៅសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន បន្ទាប់ពីមានការហាមរយៈពេល២០ខែ ដោយសារបញ្ហាឃាត់សុវត្ថិភាព ក្រោយមានហេតុការណ៍ធ្លាក់យន្តហោះ២លើក ក្នុងរយៈពេល៥ខែ និងបានសម្លាប់មនុស្ស៣៤៦នាក់។

ប្រធានក្រុមហ៊ុន Willis Re International លោក James Vickers បានឱ្យដឹងថា ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងបន្ត ប្រឈមនឹងការទាមទារសំណង ពីគ្រោះថ្នាក់ទាក់ទងនឹងការធ្លាក់យន្តហោះ ដែលអាចមានចំនួនជាង២ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភ្នាក់ងារធានារ៉ាប់រងអាកាសចរណ៍ ក៏កំពុងទទួលរងការបង់បុព្វលាភទាប ដោយសារការបិទប្រទេស និងការហាមឃាត់ ក្នុងការធ្វើដំណើរទូទាំងពិភពលោក ដោយសារកិច្ចសន្យាធានារ៉ាប់រង ជារឿយៗត្រូវបានចរចា ដោយផ្អែកលើចំនួនពេលវេលា ដែលយន្តហោះចំណាយពេលហោះហើរលើអាកាស។

អ្នកធានារ៉ាប់រងបន្ត ដែលចែករំលែកបន្ទុកនៃហានិភ័យធំៗ ជាមួយក្រុមហ៊ុនធានារ៉ាប់រងជាថ្នូរនឹងការបង់បុព្វលាភរ៉ាប់រង ក៏កំពុងមើលឃើញអត្រាកើនឡើងនៅក្នុងវិស័យផ្សេងទៀត បន្ទាប់ពីការធ្លាក់ចុះជាច្រើនឆ្នាំផងដែរ។

របាយការណ៍បានបង្ហាញថា បុព្វលាភធានារ៉ាប់រងលើទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ បានកើនឡើងពី ២៥ ភាគរយ ទៅ ៣០ ភាគរយសម្រាប់តំបន់ដែលមានហានិភ័យខ្ពស់បំផុត។ ប៉ុន្តែអត្រាមិនមានការកើនឡើងច្រើន ដូចអ្នកធានារ៉ាប់រងបានសង្ឃឹមនោះទេ ទោះបីជាមានការរីករាលដាលជំងឺក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here