វៀតណាមបានបោះទុនវិនិយោគសរុបជាង២.៧ពាន់លានដុល្លារនៅកម្ពុជា

ដោយ៖ សាវុធ

ភ្នំពេញ៖ ការវិនិយោគរបស់វៀតណាមនៅកម្ពុជាទទួលបានលទ្ធផលជាវិជ្ជមាន ខណៈរហូតមកទល់ល់បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគចំនួន១៨៤នៅកម្ពុជា ដែលមានទុនសរុបប្រមាណ២.៧៦ពាន់លានដុល្លារអាមេរិក។ នេះរបាយការណ៍របស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ខាងលើនេះបានឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោម៧៨ ប្រទេស និងដែនដី ដែលវៀតណាមបានដាក់ទុនវិនិយោគ (បន្ទាប់ពីប្រទេសរុស្ស៊ី និងឡាវ)។

ស្ថានទូតវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ២០០៥។ ចាប់ពីឆ្នាំ២០១៥ រហូតមកទល់ពេលនេះ ទទួលបានគម្រោងជាមធ្យមចំនួន១០ក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគសរុបប្រមាណពី៣០-៧០លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយភាគច្រើនផ្តោតលើវិស័យកសិកម្ម ធនាគារ និងទូរគមនាគមន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសទាំងពីរក៏នៅមានការវិវឌ្ឍលើវិស័យជាច្រើនផ្សេង ទៀតដូចជា ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ការអប់រំ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈ។

ជាមួយនឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងជាប្រវត្តិសាស្ត្រ និងប្រកបដោយសុឆន្ទៈនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ នឹងបន្តអភិវឌ្ឍនិងឈានដល់កម្រិតខ្ពស់ថ្មីមួយ នាពេលអនាគតដ៏ខ្លីខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here