មកស្វែងយល់ពីប្រភេទ (Fake Guru) ដើម្បីកុំចាញ់បោកគេក្នុងសម័យឌីជីថល?

ដោយ៖គង់ លាងហួរ
ភ្នំពេញ៖ ជាក្រុមមនុស្ស ដែលធ្វើទីផ្សារបោកប្រាស់តាមប្រព័ន្ធអនឡាញសន្យាផ្លាស់ប្ដូរជីវិតអ្នកសន្យាផ្ដល់សេរីភាពផ្នែកហិរញ្ញវត្ថុសន្យាថា អ្នកអាចបោះបង់ការងារដ៏គួរឱ្យធុញទ្រាន់ប្រចាំថ្ងៃ ដោយអ្នកត្រូវចំណាយលុយយ៉ាងច្រើនលើសលុបទិញវីដេអូ ចូលរួមសិក្ខាសាលា រឺវគ្គសិក្សារបស់ពួកគេ វគ្គដើរលើភ្លើងអំបែងកែវ ស្រែកអាឡេអាឡូខ្លាំងៗ អាជីពរបស់ពួកគេបង្រៀន ដើម្បីរកលុយលក់ផលិតផលតាមរយៈបណ្ដាញពីរ៉ាមីដ(Pyramid Ponzi Scheme)។

អ្នកអាចសំគាល់ក្រុមមនុស្សតាមរយៈ៖
តាំងខ្លួនថា ជាមនុស្សជោគជ័យជាមហាសេដ្ឋី អ្នកជោគជ័យក្នុងអាជីវកម្មអួតពីរបៀប និងវិធីសាស្ត្រដឹកនាំនិងគ្រប់គ្រងមនុស្សទាំងខ្លួនឯង មិនដែលមានបទពិសោធន៍ រឺឆ្លងកាត់ការគ្រប់គ្រងមនុស្សជាក្រុមមធ្យម ក្រុមធំ តាមរយៈពីការអួតឡានទំនើប ផ្ទះធំស្កឹមស្កៃ ដែលជាក់ស្ដែងគ្រាន់តែជាផ្ទះជួលគេលុយខ្ចីគេ ឬរកលុយបានពីអ្នកទាំងអស់គ្នា ដែលចូលរួមកម្មវិធី ឬប្រើប្រាស់ផលិតផល ដែលគ្មានគុណភាពគ្មានប្រភពច្បាស់លាស់ គ្មានបទដ្ឋានទទួលស្គាល់និងពិនិត្យដោយក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធឡេលាយខ្លួនឯងដាក់សំបកកញ្ចប់ថារបស់ប្រេន។ល។

មេរៀន ឬវគ្គសិក្សាជោគជ័យ ដែលពួកគេលក់ភាគច្រើនសុទ្ធតែជាអ្វី ដែលអាចរកបាន ដោយមិនអស់លុយពីYOUTUBE GOOGLE ឬអាចចូលរួមស្ដាប់វាគ្មិនផ្សេងៗ ដែលមានជំនាញជាក់លាក់ចែករំលែក ដោយមិនគិតថ្លៃ ឬគិតតិចតួចសម្រាប់ទ្រទ្រង់ស្ថាប័នរឺសង្គម។

រូបភាពផ្សព្វផ្សាយរបស់ពួកគេតែងតែ ដាក់សម្ពាធធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់អ្នក ដូចជាព្យាយាមពន្យល់ពីច្បាប់ស្រូបទាញទាំងស្លៀកសម្លៀកបំពាក់ លិចលើខើចក្រោម លក្ខណៈចិត្តសាស្ត្រ ដូចជា(ស្ត្រីត្រូវពឹងខ្លួនឯង កុំចាំតែប្ដីអោយលុយចាយ) (ចាត់ទុកការងារផ្ទះ និងការមើលថែទាំកូនដូចជាគ្មានតម្លៃ)(តែងខ្លួនឆើតឆាយ) (ចំនួនសំបុត្រមានកំណត់បើអ្នកយឺតនឹងបាត់ឱកាស) (តម្លៃចូលរួមនឹងឡើងថ្លៃ ប្រសិនហួសពីថ្ងៃនេះតទៅលក់លាងឃ្លាំងហៅមិត្តភក្ដិឱ្យចូលរួមបានការបញ្ចុះតម្លៃរឺបានកម្រៃជើងសារ)។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

FAKE GURU ពូកែសម្ដែងណាស់តែងចាប់ផ្ដើមនិយាយពីប្រវត្តិខ្លួនពីមុនថាកំសត់ក្រីក្រលំបាកតោកយ៉ាកប៉ុន្តែឥឡូវជោគជ័យហើយបើចង់ជោគជ័យដែរគួរធ្វើតាមពួកគេត្រឹមត្រូវណាស់!ពួកគេជោគជ័យប្រសិនបើអ្នកអនុញ្ញាតឱ្យពួកគេបោកបានត្រូវចាំថាអ្នកមិត្តភក្ដិនិងបងប្អូនជាប្រភពចំណូលរបស់គេ។

សរុបមកវិញ FAKE GURU នឹងធ្វើឱ្យអ្នកខាតបង់ពេលវេលា ខាតបង់លុយកាក់ បបួលបងប្អូនមិត្តភក្ដិសាច់ញាតិ ឱ្យចូលរួម ជាពិសេសជាងនេះទៅទៀតគឺបាត់បង់ជំនឿចិត្តលើខ្លួនឯង ជាក់ស្ដែងអ្នករងគ្រោះតែងស្ងាត់ស្ងៀមមិនធ្វើការតបត ដោយសារពួកគាត់ខ្មាស់អៀន ហើយអាចឈានដល់មានជំងឺផ្លូវចិត្ត បើស្ត្រីខូចសម្រស់ ដោយសារប្រើផលិតផលក្លែងក្លាយ ឬអាចឈានដល់រោគស្បែក បើធ្ងន់ធ្ងរជាងនេះអាចកើតជំងឺមហារីក៕

LEAVE A REPLY

Please enter your comment!
Please enter your name here