NBCនិងក្រសួងប្រៃសណីយ៍ចុះMOUលើកិច្ចសហប្រតិប្រតិបត្តិការជម្រុញបរិវត្តន៍កម្មឌីជីថល

ដោយៈ ម៉ាឡា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈយោគយល់គ្នា(MOU)ស្តីពី កិច្ចសហប្រតិបត្តិការ លើការជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ /គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈអនុស្សរណៈនេះ ធនាគារជាតិនៃកម្ពុជា ក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត នឹងមានមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការពង្រឹងសុវត្ថិភាព នៃព័ត៌មានអត្តសញ្ញាណអតិថិជន បានកាន់តែមានប្រសិទ្ធភាពជាងមុនសំដៅ ១) ទប់ស្កាត់ បទល្មើសឆបោក ដោយបន្លំអត្តសញ្ញាណ និង ២) ជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលក្នុងវិស័យធនាគារ និងវិស័យទូរគមនាគមន៍ ក្នុងការគាំទ្រសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here