NBCនិងUNDPចុះMOUលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ហិរញ្ញវត្ថុប្រកបដោយចីរភាព

ដោយៈ និស្ស័យ

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP) បានចុះអនុស្សរណៈយោគយល់ (MOU) គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកស្រី Kanni Wignaraja ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកាកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើi/- ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការជំរុញការបើកបៀរវត្សជាប្រាក់រៀលទៅតាមដំណាក់កាល និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ii/- ការលើកកម្ពស់ហិរញ្ញប្បទាន លើការប្រែប្រួលអាកាសធាតុ និងហិរញ្ញវត្ថុប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធវដ្តករសាស្រ្តសម្រាប់ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច។

iii/- ការដាក់ឱ្យប្រើប្រាស់ផ្លែតហ្វម Universal Trusted Credentials (UTC) ដែលជាកម្មវិធីបញ្ជាក់អត្តសញ្ញាណឌីជីថលរបស់សហគ្រាស ដោយពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យអាជ្ញាធរ ដើម្បីឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាចវាយតម្លៃសមត្ថភាពទូទាត់សង កាន់តែមានប្រសិទ្ធភាព និងលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន ដែលមានការប្រាក់សមរម្យសំរាសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)​។

គណៈប្រតិភូក៏បានអញ្ជើញទស្សនា សារមន្ទីរ ស.ស.រ. និងបានស្វែងយល់ពីប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here