តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលទីផ្សារបានវាយតម្លៃសំណើថ្មីចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមឈានពានរបស់រុស្សុីនៅប្រទេសអ៊ុយក្រែន។

យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបានទម្លាយប្រាប់កាសែត Reuters ថា សហរដ្ឋអាមេរិកបានផ្តល់សញ្ញាដល់អ៊ុយក្រែនឱ្យទទួលយកក្របខ័ណ្ឌដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ដោយបោះបង់ទឹកដី និងអាវុធមួយចំនួន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២១សេនដល់៦៣,៧២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0142 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២៤សេនដល់៥៩,៦៨ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here