តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃពុធនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃពុធនេះ បន្ទាប់ពីរបាយការណ៍បង្ហាញថា ស្តុកប្រេងឆៅ និងប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក បានកើនឡើងកាលពីសប្តាហ៍មុន។ ការណ៍នេះបាននាំឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការផ្គត់ផ្គង់ប្រេងលើសតម្រូវការនៅក្នុងទីផ្សារ។

យោងតាមតួលេខរបស់វិទ្យាស្ថានប្រេងអាមេរិក (American Petroleum Institute) បង្ហាញថា ស្តុកប្រេងឆៅនៅសហរដ្ឋអាមេរិកបានកើនឡើង៤,៤៥លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈស្តុកប្រេងសាំងបានកើនឡើង១,៥៥លានបារ៉ែល។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៨សេនមកនៅត្រឹម៦៤,៦១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0200 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ២៤សេនមកនៅត្រឹម៦០,៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here