ប្រតិភូធនាគារRHB បង្ហាញពីផែនការពង្រីកកិច្ចសហ ប្រតិបត្តិការជាមួយកម្ពុជា

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ប្រតិភូធនាគារRHB បានបង្ហាញនូវការកោតសរសើរដល់ប្រព័ន្ឋបាគងកម្ពុជា និងសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់​គ្រងជាន់ខ្ពស់ក្រុមហ៊ុន អ អេច ប៊ី ប៊ែងឃីងគ្រុប នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Nurjesmi bin Mohd Nashir នាយកគ្រប់គ្រងសាជីវកម្ម និង លោក Danny Quah Boon Leng នាយកគ្រប់គ្រងអាជីវកម្មអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

ក្នុងជំនួបនេះ លោក Danny Quah Boon Leng បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ ធនាគារអ អេច ប៊ី (ខេមបូឌា) នៅកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងបានលើកសរសើរពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសការរីកចម្រើននៃប្រព័ន្ធទូទាត់បាគង។

លើសពីនេះ ភាគទុនិកក្រុមហ៊ុនអ អេច ប៊ី ប៊ែងឃីងគ្រុប ក៏បានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកប្រតិបត្តិការនៅកម្ពុជាថែមទៀត តាមរយៈប្រតិបត្តិការ ធនាគារ អ អេច ប៊ី (ខេមបូឌា) និងបន្តចូលរួមលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យធនាគារ។

លោក Danny Quah Boon Leng បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ ធនាគារអ អេច ប៊ី (ខេមបូឌា)
លោក Danny Quah Boon Leng បានជម្រាបជូនពីវឌ្ឍនភាពប្រតិបត្តិការរបស់ ធនាគារអ អេច ប៊ី (ខេមបូឌា)

ជាការឆ្លើយតប លោកជំទាវ ទេសាភិបាល បានថ្លែងអំណរគុណចំពោះការតាំងចិត្ត ក្នុងការពង្រីកប្រតិបត្តិការនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យបន្តចូលរួមគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សា ហកម្ម និងផលិតកម្មកែច្នៃនានា។

បន្ថែមលើនេះ លោកជំទាវក៏បានចែករំលែកទស្សនាទាន អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងសារៈសំខាន់នៃការលើកកម្ពស់តម្លាភាពហិរញ្ញវត្ថុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here