ក្រុមមន្រ្តីអន្តរក្រសួងពិនិត្យពិភាក្សាលើការរៀបចំរបាយការណ៍ទាក់ទងនឹងគោលនយោបាយអភិវឌ្ឍន័វិស័យឧស្សាហកម្ម

ដោយៈ ម៉ាណា

ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ បានបើកកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សា​ហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP)។

កិច្ចប្រជុំកាលពីថ្ងៃទី១២ វិច្ឆិកា បានធ្វើនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្រោមអធិបតីភាព លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សា លើការរៀបចំរបាយការណ៍វាយតម្លៃ ចុងអាណត្តិនៃការអនុវត្តគោលនយោបាយIDP។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលចូលរួមអនុវត្តគោលនយោបាយIDP សរុបចំនួនប្រមាណ៧០រូប។

អង្គប្រជុំបានពិភាក្សាយ៉ាងសកម្ម លើទម្រង់នៃសេចក្ដីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយនេះ ព្រមទាំងបាន​ពិនិត្យលើសូចនាករគន្លឹះ និងទិន្នន័យនានាដែលត្រូវបញ្ចូលក្នុងសេចក្ដីព្រាងរបាយការណ៍នេះផងដែរ។

ចំពោះជំហានបន្ទាប់ក.អ.ក. នឹងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម និងនិន្នន័យពាក់ព័ន្ធនានា សំដៅបញ្ចប់ការរៀបចំរបាយការណ៍នេះ នៅត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៦។

ក.អ.ក. ត្រូវបានប្រគល់ភារកិច្ចសម្របសម្រួល អនុវត្តន៍គោលនយោបាយIDP និងធ្វើការរាយការណ៍ជាប្រចាំ ជូនរាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចការនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here