រដ្ឋបាលខេត្តសៀមរាបពង្រឹង “គុណភាពសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ”

រដ្ឋបាលខេត្តសៀមរាបពង្រឹង “គុណភាពសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ"
រដ្ឋបាលខេត្តសៀមរាបពង្រឹង “គុណភាពសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ"

ដោយៈ ចំណាន

    សៀមរាបៈ រដ្ឋបាលខេត្តសៀមរាប​ បានរៀបចំសិក្ខាសាលាស្តីពី “ការពង្រឹងគុណភាពសេវាកម្ម ស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ សម្រាប់ត្រៀមទទួលព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦”។

​    សិក្ខាសាលានេះធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ជាតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប​ និងមានការចូលរួមពីឯកឧត្តមអគ្គនាយក និងលោកស្រីអគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋាន មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ និងមន្រ្តីពាក់ព័ន្ឋព្រមទាំងសមាគមពាក់ព័ន្ឋក្នុងវិស័យនេះជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ មានគោលបំណងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់គុណភាពសេវាកម្ម ស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ ឱ្យកាន់តែប្រសើរឡើង ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅរដូវកាលភ្ញៀវច្រើន (High Season) ចាប់ពីខែវិច្ឆិកានេះតទៅ ជាពិសេសជាវេទិកាសម្រាប់ផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ដើម្បីត្រៀមលក្ខណៈ ពីចម្ងាយក្នុងការពិនិត្យលើសម្បទា និងការអភិវឌ្ឍន៍សមត្ថភាពដល់បុគ្គលិកបន្ថែមទៀត ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ និងបដិសណ្ឋារកិច្ចល្អសម្រាប់ទទួលគណៈប្រតិភូ និងភ្ញៀវជាតិ-អន្តរជាតិនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here