ក្រសួងពិភាក្សាពីយុទ្ធសាស្រ្តវាយតម្លៃផលប៉ះពាល់បរិស្ថានជាផ្នែកមួយក្នុងការសិក្សាការរៀបចំគ្រប់គ្រងតំបន់កំពង់ផែជាតិ

ដោយៈ ម៉ាណា

    ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោកហេង សុធី បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីយុទ្ធសាស្រ្តវាយតម្លៃផលប៉ះពាល់បរិស្ថាន ជាផ្នែកមួយក្នុងការសិក្សាការរៀបចំគ្រប់គ្រងតំបន់កំពង់ផែជាតិ​។

យុទ្ឋសាស្រ្តនេះ ស្ថិតក្រោមគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា​ ជាមួយនឹងក្រុមការងារជំនាញការបច្ចេកទេស នៃទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន(JICA)​ ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រីអគ្គនាយករង ​លោកប្រធាន​នាយកដ្ឋាន និងលោក-លោកស្រី​អនុប្រធាននាយកដ្ឋាន និងមន្ត្រី​ជំនា​ញ​របស់​អគ្គ​នាយក​ដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ​​ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះបានរៀបចំឡើង ដើម្បីធ្វើបទបង្ហាញ​ និងពិភាក្សាទៅលេីចំណុចមួយចំនួន ដែលមានទាក់ទងនឹងបរិស្ថាន នៅក្នុងការសិក្សាគម្រោងដែលត្រៀមបង្ហាញ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការរៀបចំគ្រប់គ្រងតំបន់កំពង់ផែជាតិ​ ក្រោមគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here