ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងជំនាញជប៉ុនបានបង្ហាញលទ្ឋផលសិក្សា ពីគំរោងកែលម្អផ្លូវដែកនៅកម្ពុជា។
កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវកុយ សុដានីរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំដំបូង (Kick-off Meeting) រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) ក្នុងគម្រោង “Preliminary Survey for Improvement of Railway in Cambodia” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដមអនុរដ្ឋលេខាធិការ គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តំណាងក្រុមហ៊ុន Nippon Koei, JR West, JR-Freight, KRC, KYOSAN និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីពិនិត្យលើការសិក្សាបឋម សម្រាប់ការកែលម្អ និងអភិវឌ្ឍផ្លូវដែកទាំងពីរខ្សែនៅកម្ពុជា ក្រោមជំនួយបច្ចេកទេសពីក្រសួងMLIT ប្រទេសជប៉ុន៕










