ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃអង្គារនេះ ដោយសារក្តីបារម្ភអំពីការផ្គត់ផ្គង់ប្រេងឥន្ធនៈលើសតម្រូវការមានកម្រិតលើសលប់ពីសុទិដ្ឋិនិយមលើដំណោះស្រាយដែលអាចកើតមានចំពោះវិបត្តិបិទទ្វារ Shutdown របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
វិបត្តិ Shutdown យូរបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកអាចនឹងបញ្ចប់នៅសប្តាហ៍នេះ បន្ទាប់ពីមានការសម្របសម្រួលមួយរវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដែលនឹងស្តារមូលនិធិសហព័ន្ធឡើងវិញ។
យ៉ាងណាមិញ ក្តីបារម្ភអំពីការផ្គត់ផ្គង់ប្រេងឆៅលើសតម្រូវការកំពុងជះផលប៉ះពាល់លើតម្លៃប្រេង។កាលពីដើមខែវិច្ឆិកានេះ អង្គការបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានឯកភាពបង្កើនគោលដៅនៃការផលិតប្រេងឆៅនៅខែធ្នូចំនួន១៣៧.០០០បារ៉ែលក្នុងមួយថ្ងៃ ដូចគ្នានឹងខែតុលា និងខែវិច្ឆិកា។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៣សេនមកនៅត្រឹម៦៣,៩៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0100 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១៣សេនដូចគ្នាមកនៅត្រឹម៦០ដុល្លារក្នុងមួយបារ៉ែល៕







