ក្រសួងទេសចរណ៍កម្ពុជាឯកភាពជាមួយមីយ៉ាន់ម៉ាដើម្បីជម្រុញភ្ញៀវទេសចរណ៍

ដោយៈ ម៉ាល័យ

    ភ្នំពេញៈ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងមីយ៉ានម៉ា ឯកភាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទេសចរណ៍ ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរ។

ព័ត៌មាននេះលើកឡើងនាឱកាស ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបទទួលជួបពិភា​ក្សាការងារ ជាមួយលោក Phyo Saw Soe អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសណ្ឋាគារមីយ៉ាន់ម៉ា និងសហការី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ដើម្បីបង្កើនកំណើនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌ តំបន់ និងអនុតំបន់ ដែលមានដូចជាក្នុងក្របខណ្ឌASEAN, GMS, CLMV, ACMECS; ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍ ការពិនិត្យលទ្ធភាព​​តភ្ជាប់ជើងហោះហើរត្រង់ រវាងទីក្រុងធំៗ និងជាគោលដៅទេសច​រណ៍រវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា៕

LEAVE A REPLY

Please enter your comment!
Please enter your name here