តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃចន្ទនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅថ្ងៃចន្ទនេះ ស្របពេលមានសុទិដ្ឋិនិយមថា វិបត្តិ Shutdown របស់រដ្ឋាភិបាលអាមេរិកអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដែលប្រការនេះនឹងជួយជំរុញតម្រូវការប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេលើពិភពលោក។

លោក Tony Sycamore អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន IG បានលើកឡើងថា ការបើកដំណើរការរដ្ឋាភិបាលអាមេរិកឡើងវិញនាពេលខាងមុខ នឹងស្ដារប្រាក់ឈ្នួលឡើងវិញដល់បុគ្គលិករដ្ឋចំនួន៨០០.០០០នាក់ និងចាប់ផ្តើមកម្មវិធីសំខាន់ៗឡើងវិញ ដែលការណ៍នេះនឹងបង្កើនទំនុកចិត្ត សកម្មភាព និងការចំណាយរបស់អ្នកប្រើប្រាស់។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៧សេនដល់៦៤,១០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0123 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៥០សេនដល់៦០,២៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here