NBC និងABCសហការគ្នារៀបចំកម្មវិធីជិះកង់ដើម្បីផ្សព្វផ្សាយ និរន្តរភាពនៃវិស័យធនាគារ

ដោយៈ ម៉ាលីនណា

    ខេត្តកែបៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកយឹម លាត បានអញ្ជើញចូលរួមជាអធិបតី នៅក្នុងព្រឹត្តិការណ៍ជិះកង់របស់សមា​​គមធនាគារនៅកម្ពុជា ក្រោមប្រធានបទ “ជិះកង់ដើម្បីផ្សព្វផ្សា​យអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល” លើកទី៥ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឆ្នេរអង្កោល ខេត្តកែប។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្ហាញនូវឆន្ទៈ និងស្មារតីរួបរួមគ្នារបស់វិស័យធនាគារ និងហិរញ្ញវត្ថុ លើកកម្ពស់ការថែរក្សាបរិស្ថាន និងសុខភាព ដែលបានផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយ ពីសក្តានុពលនៃប្រាក់រៀល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងព្រឹត្តិការណ៍ជិះកង់នេះ ក៏មានវត្តមាន របស់លោកប៊ុន យោង អភិបាលរងនៃគណ:អភិបាលខេត្តកែប លោកជំទាវ ងិន លីណារដ្ឋលេខាធិការក្រសួងបរិស្ថាន​។ លោករ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងលោកជំទាវឌិត នីតា ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា សរុបប្រមាណ៤០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here