ការងារជាង៣០,០០០កន្លែងនឹងដាក់បង្ហាញនៅក្នុងពិព៌ណការងារដ៏ធំប្រចាំឆ្នាំនៅទីក្រុងភ្នំពេញ

    ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោម​កិច្ច​សហការ​ជាមួយដៃគូ​​ពាក់​ព័ន្ធ​​​នឹង​រៀបចំ​ព្រឹត្តិការណ៍ “ពិព័រណ៍ការងារ និងផលិតភាពជាតិ” នៅ​ចុង​សប្តាហ៍​នេះ ដោយ​មាន​​​​​ក្រុមហ៊ុន​ចូល​​រួម​​ប្រមាណ១៥០។

ព្រឹត្តិការណ៍​នេះ ​នឹង​ផ្តល់​ឱកាសការងារ​​​ជាង៣ម៉ឺនកន្លែង ​សម្រា​ប់​អ្នក​ស្វែងរកការងារ ជា​ពិសេស​​អតីតពលករ​​ត្រឡប់ មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ​២០២៥​” នឹង​ប្រព្រឹត្តិទៅ​ចាប់ពី​ថ្ងៃ​ទី​១-២ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នៅ​សាល​ពិព័រណ៍​កោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ “វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារ​ភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ”។

ព្រឹត្តិការណ៍នេះ ទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ(ILO) ទីភ្នាក់ងា​រ​សហ​ប្រតិបត្តិការ​អន្តរ​ជាតិកូរ៉េ មូលនិធិអភិវ​ឌ្ឍន៍ជំនាញ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសាបានឲ្យដឹងថា ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ឱកាសឱ្យ​​សិស្ស/និស្សិត ប្រជាពលរដ្ឋទូទៅ ជាពិសេស​​​អ្នក​ស្វែង​រកការងារ​អាច​មក​ចូល​ទស្សនា និង​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ភ្លាម​ៗ ហើយ​ក៏​អាច​មាន​ការ​​សម្ភាសន៍​ការងារ​​​​ភ្លាម​ៗផងដែរ​។ ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ផល​ចំណេញ​យ៉ាង​ច្រើន​ទៅ​ដល់​អ្នក​ចូល​រួម​។​

លោក​អះអាង​ថា ពិព័រណ៍នេះ ​មានការចូលរួមពីសំណាក់ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ប្រមាណ១៥០ ដែលមានស្តង់សរុបជាង១៨០ ដែល​នឹង​ដាក់​តាំងបង្ហា​ញពីឱកាសការងារយ៉ាងច្រើន ហើយ​ក៏​នឹង​ផ្តល់​ឱកាស​ការងារ​រហូត​ដល់​ជាង​៣ម៉ឺនកន្លែងនៅ​ក្នុង​វិស័យ​ជា​ច្រើន​។

ការងារ​ផ្ទាល់តែម្តង​នៅអគារពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ​។ សូម​បងប្អូន​ទាំងអស់ ​មក​ចូលរួម​ការតាំងពិព័រណ៍ការងារ ដើម្បី​ស្វែង​រកការងារ​នៅទីនោះផ្ទាល់​។ នេះជា​មោទនភាព​ថ្មីមួយ​ទៀត​ ដែល​រាជ​រដ្ឋាភិបាល​​ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានដាក់ចេញ​ ដើម្បី​បងប្អូន​ស្វែងរកការងារ​ធ្វើ​ មាន​ភាព​ងាយស្រួល​តាមដែលអាចធ្វើទៅបាន​។

យោងតាម​ក្រសួង​ការងារ គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍  “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ​២០២៥” គឺដើម្បីបន្តរក្សាតុល្យភាព​ក្នុង​ទីផ្សារ​ការងារ ​តាមរយៈ​ការ​ជួយ​ជ្រោម​ជ្រែង​និយោជក​ដែល​មាន​តម្រូវ​ការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារ បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និង​ងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និង​ដៃ​គូ​ពាក់​ព័ន្ធ​នានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើ​យក៏​មាន​ការ​រៀប​ចំ​​ នូវ​សិក្ខាសាលាផលិតភាព ​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ស្តីពី​ ការ​បង្កើន​ផលិត​ភាព​ការងារ ​ដោយ​មាន​ការចែករំលែកចំណេះដឹង និងបទពិសោធពីវាគ្មិនជំនាញៗ​ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here