កម្ពុជាប្រមូលផលពោតបានជាង៧០ម៉ឺនតោនក្នុងមួយឆ្នាំសម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញ

ដោយ៖ សាវុធ

ភ្នំពេញ៖ ដំណាំពោតត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឲ្យវិស័យផលិតកម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ហ.ត និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥ ៥៥១តោន/ឆ្នាំ (របាយរណ៍របស់អគ្គនាយកដ្ឋានកសិកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០)។

លោកបានបន្តទៀតថា ដំណាំពោតគឺជាដំណាំគោលទី៣បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា នៅឆ្នាំ២០១៤ នៅស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែក ខេត្តកណ្តាល អគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជាធ្វើការសិក្សាស្រាវជ្រាវរកពូជពោតអ៊ីប្រ៊ីតថ្មីមួយដើម្បីចូលរួមបង្កើនផលិតកម្មពូជពោតក្នុងស្រុក និងកាត់បន្ថយពូជពោតនាំចូលពីបរទេស។

ដើម្បីបង្កើនទិន្នផលប្រាក់ចំណេញ ធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និងជាជំហានៗជំរុញការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មមួយនេះ ឲ្យមានការរីកចម្រើន ដោយឈរលើគោលការណ៍ “ពូជល្អ កំណើនទិន្នផល និងប្រសិទ្ធភាពសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here