ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃសុក្រនេះ ខណៈការបង្កើនការផ្គត់ផ្គង់ប្រេងឆៅពីបណ្តាប្រទេសផលិតប្រេងធំៗនៅទូទាំងពិភពលោក បានប៉ះប៉ូវផលប៉ះពាល់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើការនាំចេញថាមពលរបស់ប្រទេសរុស្ស៊ី។
កំណើននៃការផ្គត់ផ្គង់របស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) នឹងជួយទប់ស្កាត់ផលប៉ះពាល់នៃការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែលរំខានដល់ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់បណ្តាប្រទេសនាំចូលធំៗ ដូចជា ប្រទេសចិន និងប្រទេសឥណ្ឌា។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៣សេនមកនៅត្រឹម៦៤,៦៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0027 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៣៥សេនមកនៅត្រឹម៦០,២២ដុល្លារក្នុងមួយបារ៉ែល៕







