ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោករស់ វណ្ណា និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារអនុវត្តគម្រោង ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃបេសកកម្ម ស្ដីអំពី “បេសកកម្មគាំទ្រការអនុវត្ត នៃគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC) និងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP)”របស់ក្រុមការងារធនាគារពិភពលោក។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សា និងបូកសរុបលទ្ធផល នៃកិច្ចបេសកកម្មបច្ចេកទេសគាំទ្រការអនុវត្តគម្រោងដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ របស់ក្រុមការងារធនាគារពិភពលោក និងការវាយតម្លៃអំពីវឌ្ឍនភាពការងារ ដែលបានអនុវត្តនាពេលកន្លងមក ក្នុងការផ្ដល់នូវផែនការសកម្មភាពសំខាន់ៗសម្រាប់ពន្លឿន និងកែលម្អការអនុវត្តគម្រោង ដើម្បីឆ្ពោះទៅសម្រេចបាននូវលទ្ធផលល្អប្រសើរ និងទាន់ពេលវេលាកំណត់នៃកិច្ចសន្យាគម្រោង៕








