តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានកើនឡើងយ៉ាងគំហុកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈការដាក់ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនប្រេងធំជាងគេចំនួន២ របស់រុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន បានបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់។

ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុន Rosneft និងក្រុមហ៊ុន Lukoil បានជំរុញឱ្យក្រុមហ៊ុនប្រេងរដ្ឋធំៗរបស់ប្រទេសចិនផ្អាកការទិញប្រេងពីរុស្ស៊ីក្នុងរយៈពេលខ្លី។

ជាមួយគ្នានេះ បណ្តាក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកទិញប្រេងធំជាងគេរបស់រុស្ស៊ីតាមផ្លូវសមុទ្រ ត្រៀមខ្លួនកាត់បន្ថយការនាំចូលប្រេងឆៅពីរុស្សុីយ៉ាងគំហុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៧សេនមកនៅត្រឹម៦៥,៨២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0024 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១៧សេនដូចគ្នាមកនៅត្រឹម៦១,៦២ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here