ដោយៈ និស្ស័យ
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាកដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតវៀតណាមនៅកម្ពុជា សហព័ន្ធដំឡូងមីកម្ពុជា សមាគមដំទ្បូងមីវៀតណាម តំណាងធនាគារ ARDB ធនាគារ SME និងក្រុមហ៊ុនប្រមូលទិញដំឡូងមីកម្ពុជា និងវៀតណាម ព្រមទាំងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម ដែលតាមរយៈនេះ នឹងជំរុញការនាំចេញ ដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ។
នាឱកាសនោះ ក៏មានការចុះកិច្ចសន្យាទិញលក់រវាងក្រុមហ៊ុនប្រមូលទិញដំទ្បូងមីកម្ពុជា- វៀតណាមចំនួន៤ ដែលនឹងទទួលទិញដំឡូងមីស្រស់ពីកម្ពុជា ក្នុងរង្វង់ជាង៣លានតោនក្នុង១ឆ្នាំផងដែរ៕









