តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ស្របពេលការផ្គត់ផ្គង់ប្រេងឆៅលើទីផ្សារអន្តរជាតិអាចប្រឈមមុខនឹងហានិភ័យ ដោយសារការដាក់ទណ្ឌកម្ម គួបផ្សំនឹងក្តីសង្ឃឹមនៃការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

ហានិភ័យនៃការផ្គត់ផ្គង់បានកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា គម្រោងរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានផ្អាក និងការព្រួយបារម្ភចំពោះការរំខានដល់ការផ្គត់ផ្គង់ ដែលបណ្តាលមកពីសម្ពាធរបស់លោកខាងលិចលើបណ្តាប្រទេសអាស៊ី ដែលទិញប្រេងពីរុស្សុី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៨សេនដល់៦១,៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0137 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២១សេនដល់៥៧,៤៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here