តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដែលបណ្តាលមកពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ដែលបណ្តាលមកពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភអំពីហានិភ័យនៃការផ្គត់ផ្គង់ប្រេងឆៅលើសតម្រូវការ ដែលបណ្តាលមកពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេទាំង២ លើពិភពលោក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថា លោកនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដោយស្មើភាពជាមួយប្រធានាធិបតីចិនលោក សុី ជីនពីង។ វិវាទ​ជុំវិញ​ពន្ធគយ បច្ចេកវិទ្យា និង​ការ​បើកចំហ​ទីផ្សារ​រវាងទីក្រុងវ៉ាសុីនតោន និងទីក្រុងប៉េកាំងនៅ​តែ​មិន​ទាន់អាចដោះស្រាយ​បាន ​នៅ​មុន​កិច្ចប្រជុំ​ APEC ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​សប្តាហ៍​ក្រោយ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៤សេនមកនៅត្រឹម៦០,៨៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0005 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១៣សេនមកនៅត្រឹម៥៦,៨៩ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here