ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃសម្រេចបានទំហំទឹកប្រាក់៦,៦ពាន់លានដុល្លារ

ដោយ៖ សាវុធ

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងថៃ សម្រេចបានទំហំទឹកប្រាក់សរុប៦,៦ពាន់លានដុល្លារ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២០ ធ្លាក់ចុះ២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។

របាយការណ៍បានឱ្យដឹងថា កម្ពុជានាំចេញទៅទំនិញទៅថៃ មានទំហំទឹកប្រាក់សរុប១.០៧១លានដុល្លារក្នុងរយៈពេល១១ខែ ឆ្នាំ២០២០ ថយចុះ៥១ភាគរយ ធៀបនឹងរយៈពេល១១ខែ ឆ្នាំ២០១៩។

កម្ពុជាបាននាំចូលទំនិញពីប្រទេសថៃមានតម្លៃ៥.៥៨០លានដុល្លារ ធ្លាក់ចុះ ១២ភាគរយ។ ការថយចុះនៃទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ បណ្តាលយមកពីការរីករាលដាលជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្នុងរយៈពេល២ទសវត្សរ៍កម្ពុជា ថៃសម្រេចបានទំហំពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ ជាក់ស្ដែងកាលពី២០ឆ្នាំមុន ទំហំពាណិជ្ជកម្មកម្ពុជាថៃ មានត្រឹមតែប្រមាណ៣០០លានដុល្លារអាមេរិកប៉ុណ្ណោះ តែឆ្នាំកន្លែងភាគីទាំងពីរសម្រេចបាននូវទំហំពាណិជ្ជកម្មរហូតដល់៩ពាន់លានដុល្លារអាមេរិក ដែលជាកំណើនមួយខ្ពស់ក្នុងចំណោមចំណោមប្រទេសក្នុងតំបន់អាស៊ាន។

លោកប្រាយុទ្ធ ច័ន្ទអូចានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានផ្ញើលិខិតរបស់ជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍ទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០កន្លងមកនេះ ដោយលើកបានលើកឡើងថា ពាណិជ្ជកកម្មទ្វេភាគីរវាងកម្ពុជា និងថៃ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ៣០០លានដុល្លារអាមេរិក កាលពី២០ឆ្នំាមុនមកជាង៩ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩កន្លងទៅនេះ។

លោកប្រាយុទ្ធ ច័ន្ទអូចាបានបន្តថា ការវិនិយោគរបស់ថៃនៅកម្ពុជា ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ដោយបានរួមចំណែកជាវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជាស្របពេលដែលសេដ្ឋកិច្ចថៃ ទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ពីកំលាំងពលកម្មនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។
លោកប្រយុទ្ធ ច័ន្ធអូចាបានឱ្យដឹងថា “យើងក៏បានទទួលនូវវឌ្ឍនភាព ដ៏ល្អប្រសើរក្នុងការតភ្ជាប់របស់យើង ដែលស្ដែងចេញតាមរយៈស្ពានមិត្តភាពថៃ កម្ពុជា ( បានណងអៀន-ស្ទឹងបត់ ) ដែលតភ្ជាប់ខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ និងការស្ដារឡើងវិញនូវសេវាកម្មផ្លូវដែក ដែលនឹងតភ្ជាប់សហគមន៍នៃប្រទេសថៃ និងកម្ពុជាក្នុងពេលឆាប់ៗ ព្រមទាំងអាចរួមចំណែក ដល់លំហូរពាណិជ្ជកម្មប្រកប ដោយប្រសិទ្ធភាពបន្ថែមទៀត “៕

LEAVE A REPLY

Please enter your comment!
Please enter your name here