មន្រ្តីជួបជាមួយដៃគូអភិវឌ្ឍន៍ដើម្បីត្រៀមកិច្ចប្រជុំអន្តរក្រសួងទាក់ទងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់

ដោយៈ និស្ស័យ

    ភ្នំពេញៈ លោករ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមអន្តរក្រសួង សម្រាប់កិច្ចចរចាស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះមានការចូលរួមពី លោក លោកជំទាវ រដ្ឋលេខាធិ​ការ អនុរដ្ឋលេខាធិការ អមដោយមន្រ្តីជំនាញទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ សរុបប្រមាណ៥០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនេះកិច្ចប្រជុំនេះគឺ ១) ដើម្បីពិភាក្សា និងឯកភាពលើសេចក្ដីព្រាងរបៀបវារៈនិង ដំណើរការនៃកិច្ចចរចា និង២) បែងចែកភារកិច្ចទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នតាមរបៀបវារៈនីមួយៗ សម្រា​ប់កិច្ចចរចាស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here