ការសិក្សា៖ ពិភពលោកនឹងខាតបង់ទឹកប្រាក់៣,៧ទ្រីលានដុល្លារ បើសិនវិបត្តិកូវីដ១៩នៅតែអូសបន្លាយ

ដោយ៖ ម៉ាណេត

អន្តរជាតិ៖ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលដ៏ខ្លីខាងមុខនេះនៅតែមិនទាន់ច្បាស់នៅឡើយ ខណៈជំងឺរាតត្បាតនឹងអាចបង្កជាបញ្ហាទ្វេរដងសម្រាប់វិស័យធនាគារលើពិភពលោក បើវិបត្តិនេះនៅតែបន្តអូសបន្លាយ។
យោងតាមទិន្នន័យស្រាវជ្រាវ ដែលបានវិភាគ និងបោះពុម្ពផ្សាយដោយក្រុមហ៊ុន Comprar Acciones នៅដំណាក់កាលដំបូង ធនាគារនឹងទទួលរងការបាត់បង់ឥណទានយ៉ាងធ្ងន់ធ្ងរ។ ក្នុងអំឡុងពេលរវាងឆ្នាំ២០២០ និង២០២១ ប្រាក់ចំណូល ដែលបានគ្រោងទុក នឹងមានចំនួនរហូតដល់១ទ្រីលានដុល្លារ។ ការបាត់បង់ក្នុងការផ្តល់ប្រាក់កម្ចីក្នុងរយៈពេលដូចគ្នា ត្រូវបានប៉ាន់ប្រមាណថានឹងមានទំហំទឹកប្រាក់ទៅដល់១,៩ទី្រលានដុល្លារ។
ដំណាក់កាលទី ២ ត្រូវបានប៉ាន់ប្រមាណថានឹងដំណើរការចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ហើយក្នុងរយៈពេល៥ឆ្នាំនេះ ធនាគារត្រូវបានប៉ាន់ប្រមាណថានឹងខាតបង់ប្រាក់ចំណូលចំនួន៣,៧ទ្រីលានដុល្លារ។
ផ្អែកលើរបាយការណ៍នេះ ប្រាក់ចំណូលពីវិស័យធនាគារ ក្នុងរយៈពេលប្រាំមួយខែ នឹងត្រូវបាត់បង់ ហើយមិនដែលរកបានមកវិញឡើយ។ តួលេខនេះគឺជាសេណារីយ៉ូមូលដ្ឋាន ហើយអាចឡើងដល់៤,៧ទ្រីលានដុល្លារ។
ការខាតបង់ប្រាក់ចំណូលចំនួន៣,៧ទ្រីលានដុល្លារ នឹងធ្លាក់ចុះ១៤ភាគរយ បើប្រៀបធៀបទៅនឹងការព្យាករណ៍កំណើនចំណូល មុនពេលជំងឺរាតត្បាត។
ក្នុងអំឡុងត្រីមាសទី៣ ឆ្នាំ២០២០ ធនាគារនៅជុំវិញពិភពលោកបានទុកប្រាក់ចំនួន១.១៥ទ្រីលានដុល្លារជាប្រាក់កម្ចីបាត់បង់។ ចំនួននេះគឺខ្ពស់ជាងចំនួន ដែលបានផ្តល់ជូនពេញមួយឆ្នាំ២០១៩៕ Hellenic Shipping News

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here