ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានថ្លឹងថ្លែងអំពីការព្រមានរបស់ទីភ្នាក់ងារថាមពលអន្តរជាតិអំពីហានិភ័យនៃការផ្គត់ផ្គង់ប្រេងលើសតម្រូវការនៅឆ្នាំ២០២៦ និងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលអាចជះផលប៉ះពាល់ដល់តម្រូវការ។
ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)បានព្យាករណ៍ថា ទីផ្សារប្រេងលើពិភពលោកអាចប្រឈមមុខនឹងអតិរេកនៃការផ្គត់ផ្គង់ចំនួន៤លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ ដោយសារអង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត(OPEC+) បង្កើនការផលិត ហើយតម្រូវការបន្តធ្លាក់ចុះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១២សេនមកនៅត្រឹម៦២,២៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0021 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១០សេនមកនៅត្រឹម៥៨,៦ដុល្លារក្នុងមួយបារ៉ែល៕







