ក្រសួងទេសចរណ៍ប្រកាស “ទីក្រុងកែបជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី”

ក្រសួងទេសចរណ៍បានឲ្យដឹងថា ទីក្រុងកែប ខេត្តកែប សម្រេចបានជោគជ័យថ្មីមួយទៀត ដោយបានប្រែក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”។
ក្រសួងទេសចរណ៍បានឲ្យដឹងថា ទីក្រុងកែប ខេត្តកែប សម្រេចបានជោគជ័យថ្មីមួយទៀត ដោយបានប្រែក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”។

ដោយៈ ម៉ាណា

    ខេត្តកែបៈ ក្រសួងទេសចរណ៍បានឲ្យដឹងថា ទីក្រុងកែប ខេត្តកែប សម្រេចបានជោគជ័យថ្មីមួយទៀត នៅក្នុងវិស័យទេសចរណ៍ ដោយបានប្រែក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”។

លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវវេជ្ជបណ្ឌិត ម៉ារីយ៉ាណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ “ក្រុងកែបជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ជាជ័យលាភីមួយដែលមានការទទួលស្គាល់ ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារី នៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងឱកាសនៃពិធីនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ខេត្តកែបមានការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់ជាបន្តបន្ទាប់ ក្នុងនោះការកែកម្អរចនាសម្ព័ន្ធរូបវ័ន្តស្រស់ស្អាត ជាពិសេសវិថីតេជោសន្តិភាពឆ្នេរអង្កោល ដោយមានការបំពាក់ភ្លើង និងការអភិវឌ្ឍកែលម្អឆ្នេរអង្កោលដ៏ស្រស់ស្អាត គួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកបានបញ្ជាក់បន្ថែមថា ខេត្តកែប ជាខេត្តដែលមានសក្តានុពលសម្បូរបែប មានឆ្នេរសមុទ្រ និងកោះស្រស់ស្អាត កសិទេសចរ​ណ៍ ទេសចរណ៍ធម្មជាតិ, និងម្ហូបអាហារ គ្រឿងសមុទ្រស្រស់ៗ ដោយការអភិវឌ្ឍទេសចរណ៍ក្នុងខេត្ត បានបែងចែកជាប៉ូលទេសចរណ៍ ចំនួន៤គឺ ប៉ូលទេសចរណ៍តំបន់ទីក្រុងធម្មជាតិកែបចាស់ ប៉ូលទេសចរណ៍តំប​ន់បៃតងអង្កោល ប៉ូលទេសចរណ៍ធម្មជាតិតំបន់ភ្នំវល្លិ៍ ប៉ូលទេសច​រណ៍តំបន់សមុទ្រ និងប្រជុំកោះ៕

ទេសភាពភ្នំ និងឆ្នេរខេត្តកែបដ៏ស្រស់ត្រកាល
ទេសភាពភ្នំ និងឆ្នេរខេត្តកែបដ៏ស្រស់ត្រកាល
ក្ដាមសេះខេត្តកែប
ក្ដាមសេះខេត្តកែប

 

LEAVE A REPLY

Please enter your comment!
Please enter your name here