ក្រសួងពិភាក្សាលើការរៀបចំស្តង់ដាអាហារហាឡាល់នៅកម្ពុជាកាន់តែមានភាពច្បាស់លាស់

លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា “គ.ត.ផ.ហ.ក”។
លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា “គ.ត.ផ.ហ.ក”។

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា “គ.ត.ផ.ហ.ក” អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកអូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន គ.ត.ផ.ហ.ក. និងមន្រ្តីពាក់ព័ន្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ  ដើម្បីបន្តនូវនិរន្តភាពបេសកកម្មជំរុញ និងលើកកម្ពស់គោលនយោបាយ និងដំណើរការតួនាទីភារកិច្ចរបស់ខ្លួន កិច្ចប្រជុំនេះបានពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា និងលំហូរនៃវិធានត្រួតពិនិត្យ និងវាយតម្លៃ និងតារាងបែងចែកថេរវេលា នៃដំណើរការសម្រាប់ការស្នើសុំវិញ្ញា​បនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា។

ជាលទ្ធផល លោកជំទាវរដ្ឋមន្ត្រី បានឯកភាពលើធាតុចូលរបស់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិក សមាជិកា នៃគ.ត.ផ.ហ.ក. និងបានឱ្យគោលការណ៍ណែនាំដល់លេខាធិការដ្ឋាន និងក្រុមឯកទេសផលិតផលហាឡាលនៃគ.ត.ផ.ហ.ក. បន្តសហការលើការរៀបចំកែសម្រួលខ្លឹមសារមួយចំនួន នៃសេចក្តីព្រាងប្រកាសខាងលើ និងរៀបចំផែនការសកម្មភាព សម្រាប់យុទ្ធនាការការចុះបញ្ជីវិញ្ញា​បនបត្របញ្ជាក់បច្ចេកទេសស្តង់ដារ ផលិតផលហាឡាលកម្ពុជា ដើម្បីត្រៀមដាក់ឆ្លងកិច្ចប្រជុំ គ.ត.ផ.ហ.ក. នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here