មន្រ្តីសាធារណៈការចុះពិនិត្យ និងជម្រុញគន្លឿនគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគរ

ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតក្នុងខេត្តនៅក្នុងខេត្តកណ្តាល មានប្រវែងសរុប១៦០០ ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។
ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតក្នុងខេត្តនៅក្នុងខេត្តកណ្តាល មានប្រវែងសរុប១៦០០ ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។

ដោយៈ សូរិយា

    កណ្តាលៈ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកភី សុភាត់ ដឹកនាំសមាជិកគ្រប់គ្រងគម្រោង ចុះពិនិត្យគម្រោងសាងសង់ស្ពានមេគង្គដីឥដ្ឋ-ថ្មគរ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផ្សេងទៀត។

បេសកកម្មនេះ ធ្វើឡើងក្នុងគោលបំណងចំនួ៤ សំខាន់ៗរួមមាន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១). វិធានការណ៍សុវត្ថិភាព នៅផ្នែកផ្លូវក្រវាត់ក្រុងទី៣ ដែលបិទបណ្ដោះអាសន្ន និងចំណុចប្រសព្វនៃផ្លូវ១១៦ ទី២).ត្រួតពិនិត្យតំបន់សំណង់សសរគ្រឹះនៃស្ពានលើអាកាស ត្រង់ PK1+540 និងយល់ដឹងអំពីវឌ្ឍនភាពសំណង់ និងការតេស្តសាកល្បងលទ្ធភាពទ្រទ្រង់របស់សសរគ្រឹះ។

ទី៣).ត្រួតពិនិត្យរោងចក្រជួសជុលដែកខាងលិចទន្លេ និងពិនិត្យការប្រតិបត្តិការលុបច្រែះដែក ដោយម៉ាស៊ីនឡេស៊ែរ និង

ទី៤).ត្រួតពិនិត្យតំបន់សំណង់គ្រឹះសសរ ក្នុងទឹកនៅខាងលិចទន្លេ ដើម្បីយល់ដឹងអំពីបច្ចេកទេសសាងសង់សសរគ្រឹះ។

លោកអនុរដ្ឋលេខាធិការ បានជំរុញឱ្យក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធត្រូវសហការគ្នាឱ្យបានល្អ ដើម្បីពន្លឿន ការសាងសង់ស្ពានមេគង្គដីឥដ្ឋ-ថ្មគរ ឱ្យបានកាន់តែឆាប់រហ័ស តាមការគ្រោងទុក ព្រមទាំងជួយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋផងដែរ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតក្នុងខេត្តនៅក្នុងខេត្តកណ្តាល មានប្រវែងសរុប១៦០០ ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង២១០០ ម៉ែត្រ ទទឹងផ្លូវ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន៤ខ្សែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)ខាងមុខនេះ៕

ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតក្នុងខេត្តនៅក្នុងខេត្តកណ្តាល មានប្រវែងសរុប១៦០០ ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។
ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតក្នុងខេត្តនៅក្នុងខេត្តកណ្តាល មានប្រវែងសរុប១៦០០ ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។
ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតក្នុងខេត្តនៅក្នុងខេត្តកណ្តាល មានប្រវែងសរុប១៦០០ ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។
ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតក្នុងខេត្តនៅក្នុងខេត្តកណ្តាល មានប្រវែងសរុប១៦០០ ម៉ែត្រ និងទទឹង២៦ម៉ែត្រ(៤គន្លងផ្លូវ)។

LEAVE A REPLY

Please enter your comment!
Please enter your name here