តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអុីស្រាអែល និងក្រុមហាម៉ាសបានឯកភាពលើដំណាក់កាលដំបូងនៃផែនការបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ដែលការណ៍នេះជំរុញឱ្យបណ្តាអ្នកវិនិយោគលក់ប្រេងចេញ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា អុីស្រាអែល និងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ឈានទៅរកបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។

ចំណែក នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍ឱ្យដឹងថា លោកនឹងកោះប្រជុំរដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីអនុម័តកិច្ចព្រមព្រៀងបទឈប់បាញ់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥១សេនមកនៅត្រឹម៦៥,៧៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0002 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៥៥សេនមកនៅត្រឹម៦២ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here