ក្រុមហ៊ុន Alibaba បរាជ័យក្នុងការទិញភាគហ៊ុនត្រលប់មកវិញ១០ពាន់ដុល្លារអាមេរិក

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ភាគហ៊ុនរបស់ក្រុមហ៊ុនលីបាបា (Alibaba) បានធ្លាក់ចុះ៩ភាគរយ ដល់កម្រិតទាបបំផុតចាប់តាំងពីខែមិថុនាមក ខណៈដែលកម្មវិធីទិញភាគហ៊ុនត្រលប់មកវិញ ដែលមានទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ បានបរាជ័យក្នុងការបញ្ឈប់នូវការធ្លាក់ចុះភាគហ៊ុន របស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក របស់លោកJack Ma មួយនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានមួយរបស់សិង្ហបុរី។

ប្រភពនេះបានឱ្យដឹងថា ការលក់ដាច់យ៉ាងខ្លាំង ក្នុងរយៈពេល២វគ្គ បានធ្វើឱ្យភាគហ៊ុន របស់ក្រុមហ៊ុនបច្ចេក វិទ្យាដែលបានចុះបញ្ជីនៅទីក្រុងហុងកុងមួយនេះ មានទឹកប្រាក់ជិត១១៦ពាន់លានដុល្លារ។ ការធ្លាក់ចុះកាន់តែខ្លាំង បានកើតឡើងនៅពេលនិយ័តករចិនបានប្រកាសពីការស៊ើបអង្កេតប្រឆាំងនឹងទំនុកចិត្ត លើក្រុមហ៊ុនអាលីបាបា ហើយបាននិយាយថាពួកគេនឹងកោះហៅ ក្រុមហ៊ុនសម្ព័ន្ធ Ant Group ដើម្បីជួបប្រជុំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគហ៊ុនអាមេរិករបស់ក្រុមហ៊ុន Alibaba បានធ្លាក់ចុះជាង១៥ភាគរយ ក្នុងអំឡុងពេលនៃការធ្លាក់ចុះនេះ។
លោកចាង ស៊ីហួប្រធានផ្នែកវិនិយោគនៃទីក្រុងប៉េកាំង បាននិយាយថា ការស៊ើបអង្កេតប្រឆាំងនឹងក្រុមហ៊ុនអាលីបាបា មិនទាន់បញ្ជាក់ពីការដាក់ទណ្ឌកម្ម ដែលជាការព្រួយបារម្ភដល់វិនិយោគិនយ៉ាងខ្លាំង។

ការវិវឌ្ឍន៍ទាំងនេះ គឺជាផ្នែកមួយនៃការបង្ក្រាបឥរិយាបទផ្តាច់មុខតាមបណ្តាញ អ៊ីនធ័រណេតរបស់ប្រទេសចិនដែលកំពុងរីកដុះដាលជាទូទៅ ប៉ុន្តែចក្រភពជំនួញរបស់លោកជេក ម៉ា បានជាប់ពាក់ព័ន្ធជាខ្លាំង បន្ទាប់ពីលោកបានរិះគន់ជាសាធារណៈនូវប្រព័ន្ធបទប្បញ្ញត្តិ សម្រាប់រារាំងការច្នៃប្រឌិត។

កាលពីខែមុននិយ័តករចិន បានបញ្ឈប់ជាបន្ទាន់នូវការផ្តល់ជូនជាសាធារណៈលើកដំបូង នូវទឹកប្រាក់ចំនួន ៣៧ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Ant នៅក្នុងទីក្រុងសៀងហៃ និងទីក្រុងហុងកុង ដែលត្រូវបានគេចាត់ទុកថា ជាចំនួនធំជាងគេបំផុតនៅលើពិភពលោក រយះពេល២ ថ្ងៃមុនការចេញលក់លើកដំបូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here