ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈទីផ្សារបានចាប់ផ្តើមទុកការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការនៅមួយឡែក បន្ទាប់ពីអង្គការ OPEC+ បានសម្រេចចិត្តបង្កើនផលិតកម្មប្រេងនៅក្នុងខែវិច្ឆិកាទាបជាងការរំពឹងទុក។
ទោះជាយ៉ាងណា កំណើននៃតម្លៃប្រេងឆៅនៅមានកម្រិត ដោយសារការព្រួយបារម្ភចំពោះការរំខានដល់ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីបានថយចុះ ខណៈការនាំចេញប្រេងឆៅរបស់រុស្សុីបានកើនឡើងជិតដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៦ខែ ក្នុងរយៈពេល៤សប្តាហ៍កន្លងមក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤០សេនដល់៦៥,៨៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0045 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៤៤សេនដល់៦២,១៧ដុល្លារក្នុងមួយបារ៉ែល៕







