តើផ្សារភាគហ៊ុន Dow Jones ដ៏ចំណាស់ និងល្បីល្បាញរបស់សហរដ្ឋអាមេរិកមានប្រវត្តិបែបណានិងប្រតិបត្តិការយ៉ាងដូចម្តេច?

ដោយៈសុខុម

សហរដ្ឋអាមេរិកៈ និយាយពីផ្សារភាគហ៊ុន Dow Jones មនុស្សជាច្រើនបានដឹងដែរថា វាជាផ្សារភាគហ៊ុនដ៏ចំណាស់ និងល្បីល្បាញបំផុតរបស់សហរដ្ឋអាមេរិក ប៉ុន្តែមានមនុស្សមិនច្រើនទេដែលដឹងពីប្រវត្តិ និងដំណើរការរបស់វា។

តើផ្សារហ៊ុននេះមានប្រវត្តិបែបណា និងមានដំណើរការយ៉ាងដូចម្តេច មានឥទ្ឋិពល​បែបណាក្នុងទីផ្សារហ៊ុនសាកល?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បង្កើតឡើងនៅថ្ងៃទី២៦ ឧសភា ឆ្នាំ១៨៩៦  ដោយលោក Charles Dow ដែលជានិពន្ធនាយកព្រឹត្តិបត្រ The Wall Street Journal និងជាសហស្ថាបនិកក្រុមហ៊ុន Dow Jones & Company ផ្សារភាគហ៊ុន Dow Jones Industrial Average (DJIA) ឬដែលគេស្គាល់ជាទូទៅថាDow Jones។

ទីផ្សារភាគហ៊ុន Dow Jones គឺជាសន្ទស្សន៍ផ្សារហ៊ុន ដែលវាស់ស្ទង់លទ្ធផលហ៊ុនរបស់ក្រុមហ៊ុនធំៗចំនួន៣០ ដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុន នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនទាំងនោះមានដូចជាក្រុមហ៊ុន 3M Company ក្រុមហ៊ុនAmerican Express ក្រុមហ៊ុនAmgen ក្រុមហ៊ុន Apple Inc. ក្រុមហ៊ុន Boeing ក្រុមហ៊ុន Caterpillar Inc. ក្រុមហ៊ុន Chevron Corporation ក្រុមហ៊ុន Cisco Systems ក្រុមហ៊ុន The Coca-Cola Company ក្រុមហ៊ុន Dow Inc. ក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុន The Home Depot ក្រុមហ៊ុន Honeywell ក្រុមហ៊ុន IBM ក្រុមហ៊ុន Intel ក្រុមហ៊ុន Johnson & Johnson ក្រុមហ៊ុន JPMorgan Chase ក្រុមហ៊ុន McDonald’s ក្រុមហ៊ុន Merck & Co. ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Nike ក្រុមហ៊ុន Procter & Gamble ក្រុមហ៊ុន Salesforce ក្រុមហ៊ុន The Travelers Companies ក្រុមហ៊ុន UnitedHealth Group ក្រុមហ៊ុន Verizon ក្រុមហ៊ុន Visa Inc. ក្រុមហ៊ុន Walgreens Boots Alliance ក្រុមហ៊ុន Walmart និងក្រុមហ៊ុន The Walt Disney Company។

ទោះបីវាស្ថិតក្នុងចំណោមសន្ទស្សន៍ផ្សារភាគហ៊ុន ដែលមានអ្នកតាមដានច្រើនបំផុតយ៉ាងណាក្ដី ក៏មនុស្សជាច្រើនយល់ថា ផ្សារភាគហ៊ុន Dow Jones ដែលមានតែ៣០ ក្រុមហ៊ុន មិនមែនតំណាងឱ្យផ្សារភាគហ៊ុនទាំងមូល របស់សហរដ្ឋអាមេរិកនោះឡើយ បើប្រៀបធៀប ទៅនឹងសន្ទស្សន៍ផ្សារភាគហ៊ុនធំៗជាងនេះ ដូចជា ផ្សារភាគហ៊ុន S&P 500 Index ឬផ្សារភាគហ៊ុន Russell 3000 ជាដើម។ តម្លៃនៃសន្ទស្សន៍នេះគឺជាការបូកសរុបតម្លៃភាគហ៊ុននៃក្រុមហ៊ុន ដែលត្រូវបានរាប់បញ្ចូលនៅក្នុងសន្ទស្សន៍។

ផ្សារភាគហ៊ុន Dow Jones ខុសពីសន្ទស្សន៍ផ្សារហ៊ុនផ្សេងៗទៀត ព្រោះវាត្រូវបានវាស់ស្ទង់ដោយតម្លៃភាគហ៊ុន(Share price) ជាជាងមូលធនទីផ្សារ (Market capitalization) ដែលត្រូវបានប្រើប្រាស់ទូលំទូទូលាយជាងនាពេលបច្ចុប្បន្ន។

អ្វីដែលជាការកត់សម្គាល់ ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យផ្សារភាគហ៊ុនដែលចំណាស់បំផុតទី២ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីផ្សារភាគហ៊ុនDow Jones Transportation Average នេះបានធ្លាក់ចុះរហូតដល់១៤% ក្នុងឆ្នាំ២០២០ ហើយនៅពេលដ៏អាក្រក់បំផុតមួយនោះ បានធ្លាក់ចុះរហូតដល់៣៥% ខណៈផ្សារភាគហ៊ុន Nasdaq 100បានហក់ឡើងជាង៧% ហើយផ្សារភាគហ៊ុនS&P 500 បានហក់ឡើង៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here