ការនាំចេញរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់១៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០

ដោយៈ សាវុធ

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ថា ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់១៦ពាន់លានដុល្លារក្នុងឆ្នាំ២០២០ កើនឡើង១៦.២៩ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

សម្តេចតេជោបានថ្លែងបន្តថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិផ្សេងៗ មានទំហំទឹកប្រាក់ប្រមាន៣២ពាន់លានដុល្លារក្នុងឆ្នាំ២០២០។ សម្តេចតេជោមានប្រសាសន៍ថា “ការនាំចេញរបស់កម្ពុជា នៅតែមានស្ថានល្អ”។

ជាមួយគ្នាដែរ ការនាំចេញក្នុងវិស័យកសិ-ឧស្សាហកម្ម ក៏ទទួលបានកំណើនគួរកត់សម្គាល់ផងដែរ។ គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ សម្រាប់តែនាំចេញផលិតផលកសិ- ឧស្សាហកម្ម ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងរហូតដល់ជិត២ពាន់លានដុល្លារ ខណៈដែលរាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្របន្ថែម ក្នុងការធ្វើពិពិធកម្មវិស័យមួយនេះឱ្យបានកាន់តែទូលាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ការនាំចេញដំណាំដំឡូងមីមានទំហំទឹកប្រាក់២៨៨,១១១,៧០០ដុល្លារ។ ការនាំចេញស្វាយស្រស់ សម្រេចបានទំហំទឹកប្រា​ក់ប្រមាណជា៤៧៣,២០៧,៧០០ដុល្លារ។ ការនាំចេញស្វាយចន្ទីមានទំហំទឹកប្រាក់ប្រមាណ២៨៨,១១១,៧០០ដុល្លារ។

ការនាំចេញចេកអំបូងលឿង សម្រេចបានទំហំទឹកប្រាក់៤៥១,១២៥,៧០០ដុល្លារ។ ការនាំចេញមៀនប៉ៃលិន សម្រេចបានទំហំទឹកប្រមាណ៥៧,៧៦៣,១០០ដុល្លារ។ ការនាំចេញម្រេច មានទំហំទឹកប្រាក់ប្រមាណ២៥,៤៩០,២០០ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here