ដោយៈ និស្ស័យ
ឥណ្ឌាៈ អភិបាលរងខេត្តសៀមរាប លោកយុន លីនណេ បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ចំណងមេត្រីភាពរវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋកាណាតាកា នៃសាធារណរដ្ឋឥណ្ឌា។
ពិធីចុះហត្ថលេខានេះបានធ្វើឡើង កាលពីដើមសប្តាហ៍មុន នៅទីក្រុង Bangalore រវាងលោក យុន លីន ណេ អភិបាលរងខត្តតំណាងលោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រដ្ឋកាណាតាកា នៃសាធារណរដ្ឋឥណ្ឌា តំណាងដោយលោកShri K.H Patil មន្រ្តីទេសចរណ៍រដ្ឋកាណាតាកា។
ពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ចំណងមេត្រីភាពដើម្បីផ្តោតលើកិច្ចការទេសចរណ៍ វប្បធម៍ សិក្សាធិកា និងវិស័យបច្ចេកវិទ្យារវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋកាណាតាកានៃសាធារណរដ្ឋឥណ្ឌា៕









