គំរោងខ្សែក្រវ៉ាត់និងផ្លូវរបស់ចិនផ្សារភ្ជាប់ជាមួយនឹងសិល្បៈភាពយន្ត

ដោយៈ និស្ស័យ

    ប្រទេសចិនៈ រដ្ឋលេខាធិការក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈ លោកហាប់ ទូច បានចូលរួមវេទិកាផ្លាស់ប្ដូរកិច្ចសហការនិងអភិវឌ្ឍន៍ភាពយន្តអន្តរជាតិ នៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ (Belt and Road Film Industry Collaboration) នៃមហោស្រពភាពយន្តអន្តរជាតិវិថីសូត្រលើកទី១២។

ក្នុងវេទិកានេះ មានការចូលរួមពីសំណាក់ លោកជំទាវអភិបាលរងនៃខេត្តហ្វូចៀន ថ្នាក់ដឹកនាំ ផលិតករ អ្នកដឹកនាំរឿងមកពីបណ្តាប្រទេសជាច្រើន សរុបប្រមាណ១៥០រូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងវេទិកាផ្លាស់ប្ដូរកិច្ចសហការ និងអភិវឌ្ឍន៍ភាពយន្តអន្តរជាតិនៃគោលនយោបាយយុទ្ធសាស្រ្តខ្សែក្រវាត់ និងផ្លូវ (Belt and Road Film Industry Collaboration)។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធ គោលនយោបាយ និងបង្ហាញពីសក្តានុពលនៃប្រទេសនីមួយៗ ដើម្បីឈានទៅរកកិច្ចសហការនាពេលអនាគត។

ក្នុងវេទិកានេះ ក៏មានបទបង្ហាញ ស្តីពីគោលនយោបាយនិងសក្ដានុពលនៃធនធាន នៃប្រទេសដែលជាដៃគូផងដែរ។

ក្នុងចំណោមវាគ្មិនទាំង១០រូប លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក៏បានធ្វើបទបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងទាក់ទាញផលិតករបរទេស មកថតនៅកម្ពុជា និងស្វាគមន៍នូវកិច្ចសហការ ផលិតភាពយន្តជាមួយបណ្តាប្រទេសនានា ជាពិសេសផលិតករមកពីប្រទេសចិន ក្រោមអនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចប្រតិបត្តិការស្តីការវិស័យភាពយន្តដែលទើបសម្រេចបានកាលពីខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here