តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ ខណៈរុស្សុីគ្រោងរឹតបន្តឹងការនាំចេញថាមពល

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីបានជំរុញឱ្យទីក្រុងម៉ូស្គូដាក់កម្រិតលើការនាំចេញប្រេងឥន្ធនៈ និងត្រៀមកាត់បន្ថយការផលិតប្រេងឆៅ។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ប្រទេសរុស្សុីនឹងហាមឃាត់ផ្នែកខ្លះលើការនាំចេញប្រេងម៉ាស៊ូតរហូតដល់ដំណាច់ឆ្នាំ២០២៥ និងបន្តហាមឃាត់លើការនាំចេញប្រេងសាំង។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៥សេនដល់មកនៅត្រឹម៦៩,៥៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0100 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ២០សេនមកនៅត្រឹម៦៤,៧៩ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here