តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគលក់ប្រេងចេញដើម្បីរកប្រាក់ចំណេញ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគបានលក់ប្រេងចេញដើម្បីរកប្រាក់ចំណេញ បន្ទាប់ពីតម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៧សប្តាហ៍កាលពីថ្ងៃពុធម្សិលមិញ។

ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៦០៧.០០០បារ៉ែលកាលពីសប្តាហ៍មុន។ ការណ៍នេះបានជំរុញឱ្យតម្លៃប្រេងឆៅកើនឡើងកាលពីថ្ងៃពុធម្សិលមិញ គួបផ្សំនឹងការព្រួយបារម្ភអំពីការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៨សេនមកនៅត្រឹម៦៩,១៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0013 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ២០សេនមកនៅត្រឹម៦៤,៧៩ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here