ក្រុមហ៊ុនផលិតរថយន្តថ្មីមួយប្រកាសដំឡើងរថយន្តនៅកម្ពុជា

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងសន្និ​សីទសារព័ត៌មានស្តីពី ការទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការដំទ្បើងរថយន្ត GAC នៅកម្ពុជា។

សន្និសីទសារព័ត៌មាននេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Zhong Jie ទីប្រឹក្សាទទួលបន្ទុកការងារសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំកម្ពុជា តំណាងក្រុមហ៊ុន Gaungzhou Automobile (GAC) Group Co., Ltd, តំណាងក្រុមហ៊ុនTH Group និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកអគ្គលេខាធិការ បានមានមតិស្វាគមន៍និងបានអបអរសាទរដល់ក្រុមហ៊ុន GAC Group និងក្រុមហ៊ុន TH Automotive Manufacturing ដែលបានចាប់ដៃគូសហការគ្នា ដើម្បីទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការដំទ្បើងរថយន្ត GAC នៅកម្ពុជា។

លោកបញ្ជាក់ថា “ការបង្កើតនូវសមិទ្ធផលដ៏ប្រសើរនេះ ឆ្លុះបញ្ចាំ​ងពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងគោលនយោបាយដែលអំណោ​យផលដល់ការវិនិយោគនិងធុរកិច្ច”។

លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ទុកវិស័យឯកជន ជាដែគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

ម្យ៉ាងទៀត ការបណ្តាក់ទុនវិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ផងដែរ ដូចជា ការបង្កើតការងារ ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here